ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ជំនាញទាំងឆក់ និងលួចម៉ូតូ តែចុងក្រោយត្រូវកម្លាំងនគរបាលបង្ក្រាបបាន នៅខណ្ឌដូនពេញ…

បើតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះថា តាមការស្រាវជ្រាវជនសង្ស័យត្រូវសមត្ថកិច្ចបង្ក្រាបបាននៅចំណុចមុខផ្ទះលេខ៩១ (អតីតរោងភាពយន្តហែមជាតិ) ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

ក្រោយឃាត់ខ្លួនសាកសួរទៅតាមជំនាញ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កាលពីរសៀលថ្ងៃទី០៧ ខែសីហា រូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្ថិតនៅចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ករណីទី២ នៅថ្ងៃទី១២ ខែសីហា រូបគេបានធ្វើសកម្មភាពលួចម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌សលាយខ្មៅ និងក្រហម កាំបន្ទះពណ៌ក្រហម ឆ្នាំ២០១៧ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GG-9087 ស្ថិតនៅចំណុចបុរីមហាសែនសុខ ខាងមុខផ្ទះលេខ១៩២ ផ្លូវB ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងលើកទី៣ ដែលជាករណីចុងក្រោយ នៅថ្ងៃទី១៧ ខែសីហា បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃម៉ាក OPPO F9 ពណ៌ស្វាយ ១គ្រឿងទៀត នៅចំណុចបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវទេពផន សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក។

របាយការណ៍ដដែលនេះបញ្ជាក់ថា ជនសង្ស័យឈ្មោះ បូរី រាជ្យ អាយុ២៥ឆ្នាំ ស្នាក់នៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះឈ្មោះ ឈុង បញ្ញា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៩២ ផ្លូវB ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានបាត់បង់ម៉ូតូម៉ាកស៊ុយហ្សុយគីនិច។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខភ្នំពេញ1HS-4263 មួយគ្រឿង, សោខ្សៀរទីបលេខ៨ រាងអក្សរ L ចំនួន០១, ដែកសំប៉ែតចុងស្រួចចំនួន០១, ខ្សែលួសសសៃ ពណ៌ស ប្រវែង០៥ សង់ទីម៉ែត្រចំនួន ០២សសៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com