ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សាររបស់សម្ដេចតេជោ ធ្វើឲ្យអត្តពលិកតេក្វាន់ដូ ITF កម្ពុជា កាន់តែពុះពារដណ្ដើមមេដាយពិភពលោកជូនជាតិ…

ក្រោយមកដល់មាតុភូមិវិញ ថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករ ដែលដណ្ដើមបានជយលាភី បានបញ្ជាក់ថា ភាពជោគជ័យលើកនេះ មិនត្រឹមតែកើតចេញពីការខិតខំប្រឹងប្រែងរបស់អត្តពលិកម្នាក់ៗ គ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធនោះទេ ពិសេសគឺមានការរួមចំណែកដ៏សំខាន់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ ដែលបានបង្ហោះសារអបអរសាទរ និងជូនពរដល់អត្តពលិកកម្ពុជា ។

សូមរំឭកថា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារក្រោយកីឡាករ ប៉ាល់ ជីវ័ន ឈ្នះមេដាយមាសថា «សូមអបអរសាទរដល់កីឡាករតេក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF Taekwon-Do World Championship 2019 នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី…។ នេះគឺជាមោទនភាពថ្មីមួយទៀត ដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ»។

លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានភ្ជាប់ជាមួយសារជូនពរថា «សូមជូនពរកីឡាករកីឡាការនីកម្ពុជា សូមព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA GAME) ក្នុងឆ្នាំ ២០២៣» ។

លោក ផាន់ វណ្ណារ័ត្ន បានបញ្ជាក់ថា សាររបស់សម្ដេចនេះបានក្លាយជាកម្លាំងចិត្តមួយដ៏សំខាន់ ដើម្បីជំរុញអត្តពលិកគ្រប់រូប ។ លោកថា«ពេលសម្ដេចបានចេញក្នុងផេកថា គាំទ្រ និងលើកទឹកចិត្តដល់កីឡាករយើង ពួកខ្ញុំនៅទីនោះ គឺថាខំប្រឹង និងប្ដេជ្ញាមិនឲ្យសម្ដេចខកបំណងទេ ទោះបីកីឡាករយើងរបួសស្ទើរគ្រប់គ្នា ប៉ុន្ដែខំប្រឹង រហូតដណ្ដើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជូនជាតិមាតុភូមិ ពិសេសមិនឲ្យសម្ដេចខកបំណងឡើយ» ។

ទន្ទឹមជាមួយគ្នាកីឡាករ ប៉ាល់ ជីវ័ន ម្ចាស់មេដាយមាសពិភពលោកបានលើកឡើងថា «ខ្ញុំសូមអរគុណសម្ដេចតេជោ ដែលបានផ្ដល់សារ ហើយក្រោយទទួលបានសារនេះ ខ្ញុំមានចិត្តរំភើបមែនទែន ហើយខ្ញុំបានយកសារឲ្យប្អូនៗប្រកួតក្រោយខ្ញុំ សូមខំប្រឹង ព្រោះសម្ដេចបានលើកទឹកចិត្ត និងជូនពរក្នុងការប្រកួតនេះ ។ អញ្ចឹងពេលពួកគាត់បានឃើញហើយ ពួកគាត់ក៏មានកម្លាំងចិត្តដែរ ក្មេងៗអាយុ ១៤ ទៅ ១៥ឆ្នាំ គាត់ប្ដេជ្ញានឹងព្យាយាម រហូតពួកគាត់ធ្វើបានសម្រេចក្នុងការតាំងចិត្តមែន» ។

គួរបញ្ជាក់ថា ចំពោះសមិទ្ធផល នៃបេសកកម្មខាងលើ ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿង ដោយកីឡាករ ប៉ាល់ ជីវ័ន លើវិញ្ញាសាសម្ដែងមេគុនឯកត្តជនកម្រិត ៥ដាន់ និងមេដាយប្រាក់ ២ គ្រឿង ដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនទម្ងន់ ៤៥គីឡូក្រាម ដោយកីឡាករ បួនចាន់ ថារ៉ាត់ និងវិញ្ញាសាសម្ដែងពិសេស ៦នាក់ ។ រីឯមេដាយសំរឹទ្ធ ដណ្ដើមបាន ២ គ្រឿង លើវិញ្ញាសាសម្ដែងបុរសជាក្រុម ៤នាក់និងវិញ្ញាសាបំបែកក្ដារអាយុ ៤០ ដល់ ៤៩ឆ្នាំឯកត្តជន ។

ទន្ទឹមជាមួយជោគជ័យនេះដែរ ក៏មានបុគ្គលិកឆ្នើមតេក្វាន់ដូ ITF កម្ពុជា ២រូប ដែលធ្វើឲ្យកម្ពុជាមានមុខមាត់លើឆាកអន្ដរជាតិផងដែរ ទី១-លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបានសមាជិកសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ បោះឆ្នោះធ្វើជាអនុប្រធាន និងទី២-លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធ ត្រូវបានគណៈកម្មការអន្ដរជាតិ ប្រគល់សញ្ញាបត្របញ្ជាក់ខ្សែក្រវាត់ ៧ដាន់ ក្នុងព្រឹត្តិការណ៍ខាងលើផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com