ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

បុរសម្នាក់​ បេីកម៉ូតូធុនធំ​ បុកឃឿនចិញ្ចេីមផ្លូវ​ បណ្តាលអោយដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម….

ភ្នំពេញ​៖​​ បុរសម្នាក់​ បេីកម៉ូតូធុនធំ​ DUGATI​ ១គ្រឿង​ ក្នុងល្បឿនលឿន​ ជ្រុលទៅបុកឃឿនចិញ្ចេីមផ្លូវ​ បណ្តាលអោយហោះផ្លោងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង​កេីតហេតុ នាវេលាម៉ោង០២និង១០នាទីរំលងអាធ្រាត្រឈានថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ​ កែងនឹងផ្លូវលេខ២៤០ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះថា​ ៖​ មាន​ សុខម៉េង​ អាយុ២០​ឆ្នាំ​ មុខរបរជាងជួលជុសឡាន​ មានស្រុកកំណេីតនៅក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសរងគ្រោះ​ បេីកម៉ូតូ​ធុនធំ​ ១គ្រឿង​ម៉ាក​ DUGATI ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​1CQ-8898​ ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ​ ក្នុងទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន​ ខណ:មកដល់កន្លែងកេីតហេតុ​ ចំណុចផ្លូវកោង​ កែងនឹងផ្លូវលេខ២៤០​ ចាប់ហ្រ្វាំងមិនទាន់​ ក៏ជ្រុលទៅ បុកឃឿនចិញ្ចេីមផ្លូវ​ បណ្តាលអោយបុរសរងគ្រោះ​ ហោះផ្លោងបោកក្បាលនឹងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាមយ៉ាងរន្ធត់ ចំណែកម៉ូតូខ្ទាតចេញប្រហែល៥០ម៉ែត្រ​ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកកន្លែងកេីតហេតុភ្លាមៗ​ ដេីម្បីយកទូរស័ព្ឌទាក់ទងរកក្រុមគ្រួសារនឹងសាច់ញាតិ​ ។

មួយសន្ទុះ​ក្រោយមក​ បងប្អូននឹងមិត្តភក្តីជនរងគ្រោះបានមកដល់​កន្លែងកេីតហេតុ ដោយឃេីញមនុស្សជាទីស្រលាញ់របស់ខ្លួនស្លាប់យ៉ាងរន្ធត់បែបនេះ​ បានត្រឹមនាំគ្នាយំអោបសព​ទាំងស្រណោះស្រណោក​ ស្រែកដង្ហើយហៅជនរងគ្រោះអោយភ្ញាក់ដឹងខ្លួន​ ។

ក្រោយពេលកើតហេតុ​ សពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកមកធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត​ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្នសិន​ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #