ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

ស្រ្តីជាប្រពន្ធ និងប្រុសស្នេហ៍ ដែលរៀបចំផែនការបាញ់សម្លាប់ប្តី នៅខណ្ឌសែនសុខ ត្រូវព្រះរាជអាជ្ញាសម្រេចចោទប្រកាន់…

កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានបញ្ជូនស្ត្រីដៃដល់ ដែលបានរៀបចំគំរោងការជាមួយប្រុសស្នេហ៍ រហូតបាញ់សម្លាប់ប្តីបានសម្រេច ទៅតុលាការ។ រហូតមកដល់ពេលនេះ ជនដៃដល់ជាប្រុសស្នេហ៍ កំពុងរត់គេចខ្លួននៅឡើយ។

សូមបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានអ្នករៀប ចំផែនការហើយ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលជាប្រពន្ធរបស់ជនរងគ្រោះ ខណៈដែលខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា ស្ដ្រីដែលជាអ្នករៀបចំផែនការបាញ់សម្លាប់ប្ដី ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន អាយុ២៦ឆ្នាំ គ្មានមុខរបរ ស្នាក់នៅជាមួយប្តី (សពឈ្មោះ រឿន រតនា) ជាគ្រូបង្រៀន នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវចាប់ខ្លួនបន្ទាប់ពីកម្លាំងនគរបាលជំនាញ បានធ្វើការស៊ើបសួរស្រាវជ្រាវអ្នកជិតខាង រួមទាំងសាច់ញាតិខាងជនរងគ្រោះ (សព) បានដឹងតម្រុយថា កន្លងមកជនសង្ស័យជាប្រពន្ធ រស់នៅមិនចុះសម្រុងជាមួយប្តី ហើយនៅពេលហៅមកសាកសួរ ដេញដោលជាច្រើន មានចំណុចគួរឲ្យសង្ស័យ។

ដើមឡើយជនសង្ស័យ បានប្រាប់សមត្ថកិច្ច ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទៅវិញ ប៉ុន្ដែចុងក្រោយជនសង្ស័យជាប្រពន្ធ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តី ក៏ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។

ស្រ្តីដែលរៀបចំផែនការបាញ់សម្លាប់ប្តីបានបញ្ជាក់ថា កន្លងមកប្តីតែងតែមានទំនាស់ជាមួយខ្លួនរស់នៅមិនចុះសម្រុងគ្នា និងធ្លាប់មានទំនាស់ពាក្យសំដីជាមួយបុរសផ្សេងម្នាក់ទៀត ដែលនាងធ្លាប់ស្គាល់។ ទើបថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរសព្ទ័ជួបបុរសម្នាក់ ធ្លាប់ស្គាល់នោះរៀបចំផែនការបាញ់សម្លាប់ប្តីតែម្តង។

លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលប្តីបានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខ្លូនក៏បានទូរស័ព្ទឲ្យខ្មាន់កាំភ្លើង ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយខ្លួនបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះ ហើយប្តីបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះ ជនសង្ស័យបានទូរស័ព្ទឲ្យបក្ខពួក ចាំផ្លូវលុះពេលជនរងគ្រោះ មកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏បាញ់សម្លាប់តែម្តងរួចជិះគេចខ្លួន ដោយក្រោយពេលបាញ់សម្លាប់រួចបក្ខពួក បានទូរស័ព្ទមកប្រាប់ថា បាញ់សម្លាប់បានសម្រេចហើយ រួចបិទទូរស័ព្ទ និងគេចខ្លួនបាត់រហូតមកដល់ពេលនេះ។

រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #