ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

អភិបាលខេត្តកំពត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ បុណ្យសមុទ្រនៅចុងឆ្នាំ២០១៩, អនុគណៈកម្មការទាំង៦ ត្រូវបានរៀបចំ ដើម្បីឲ្យដំណើរការបុណ្យសមុទ្រទៅដោយរលូន….

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាល អភិបាលរង ស្រុក ក្រុង ប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងជួរថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានលើកឡើងថា «ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅចុងឆ្នាំ២០១៩នេះ ដែលខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះនោះ គឺធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅនៃពិធីបុណ្យ មួយនេះមានភាពកាន់តែល្អ និងមានការគាំទ្រចាប់អារម្មណ៍ព្រមទាំងភាពទាក់ទាញកាន់តែប្រសើរឡើង ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលត្រូវបានមកចូលរួម កម្សាន្ត ស្របតាមគម្រោងផែនការរបស់ថ្នាក់ជាតិ»

ដោយពេលវេលាកាន់តែគៀកកិតមកដល់ផងនោះ លោកអភិបាលខេត្តកំពត ក៏បានក្រើនរំលឹក ណែនាំដល់គ្រប់អនុគណៈកម្មការទាំង៦ ចាប់ពីពេលនេះតទៅត្រូវតែជំរុញលើកគម្រោងផែនការលំអិត របស់អនុ គណៈកម្មការនីមួយៗ ជាការប្រញាប់ ហើយអនុគណៈកម្មការនីមួយៗ ក៏ត្រូវបន្តឲ្យមានបើកកិច្ចប្រជុំបន្ថែមទៀត ដោយដាក់ផែនការច្បាស់លាស់ ពិសេសពាក់ព័ន្ធការការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជាការចាំបាច់។

លោកអភិបាលខេត្ត ក៏បានជំរុញ ដល់អនុគណៈកម្មការទាំង៦ ត្រូវតែហ៊ានលើកគម្រោងផែនការវាយតម្លៃឲ្យបានត្រឹមត្រូវ ដើម្បីឲ្យខេត្តមានមូលដ្ឋានទំលាក់ប្រគល់លុយ ជូនសម្រាប់យកទៅអនុវត្តផ្ទាល់តែម្ដង ព្រោះយើងមិនអាចយកមកគ្រប់គ្រងអោយក្រុមហ៊ុននេះ ឬក្រុមហ៊ុននោះ ដោយមិនមានការបែងចែក និងការទទួលខុសត្រូវរបស់អនុគណៈកម្មការនីមួយៗ ដើម្បីគ្រប់គ្រងផ្ទាល់បានទេ ពោលយើងធ្វើយ៉ាងណាឲ្យបានទាន់ ហើយបានល្អរលូន កុំរង់ចាំពេលវេលាគៀកដែលនាំឲ្យយើងធ្វើអីមិនចេញ។

គួរបញ្ជាក់ថា អនុគណៈកម្មការនីមួយៗទាំង៦រួមមាន៖

*ទី១៖ អនុគណៈកម្មការពិព័រណ៍ សិល្បៈ និងសកម្មភាពកីឡាផ្សេងៗ
*ទី២៖ អនុគណៈកម្មការរៀបចំមហោស្រព ម្ហូបអាហារ ភេសជ្ជៈ និងអនាម័យបរិស្ថាន
*ទី៣៖ អនុគណៈកម្មការរៀបចំទីតាំងប្រារព្ធពិធីនិងហេដ្ឋារេចនាសម្ព័ន្ធ
*ទី៤៖ អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងសង្រ្គោះបន្ទាន់
*ទី៥៖ អនុគណៈកម្មការខ្លឹមសារ ពិធីការ និងកិច្ចប្រជុំពាក់ព័ន្ធនានា
*ទី៦៖ អនុគណៈកម្មការផ្គត់ផ្គង់៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com