ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

សពកុមារាដែលត្រូវទឹកគួចហូរយកទៅបាត់ អស់រយៈពេល ៤ថ្ងៃនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរកឃើញវិញហើយ….

នៅព្រឹកថ្ងៃសៅរ៍នេះ លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ថា នៅរសៀលម៉ោង ៣រសៀលថ្ងៃម្សិលមិញ សពកុមារាដែលបាត់ខ្លួនដោយទឹក​គួ​ចហូរយកទៅបាត់ នៅទំនប់បង្ហៀមួយកន្លែងក្នុងភូមិតេជោបុស្បូវ បានរកឃើញវិញហើយ ដោយឪពុកជនរងគ្រោះផ្ទាល់ជាអ្នករកឃើញ ដោយសពបានទើនិងសម្រះព្រៃឈើមួយកន្លែងចំងាយ ២០០ម៉ែត្រ ពីកន្លែងកើតហេតុ។

លោកអធិការបានបន្តថា «ក្រោយពីរកឃើញសពកុមារារងគ្រោះហើយនោះ ឪពុកម្តាយបាននាំយកទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណី។ មុនមួយថ្ងៃ នៃការរកឃើញសពកុមា​រា រងគ្រោះ សមត្ថកិច្ចបានរកឃើញម៉ូតូ១គ្រឿង ដែលត្រុវទឹកគួចហូរក្នុងពេលកើតហេតុនោះដែរ»

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កុមារាម្នាក់ដែលមានអាយុទើបតែ ២ឆ្នាំ ត្រូវទឹកគួចហូរបាត់ជាមួយម៉ូតូមួយគ្រឿង ខណៈដែលឪពុកម្តាយជិះឌុបឆ្លងកា​ត់ទំនប់បង្ហៀ មួយកន្លែង ដែលមានទឹកហូរខ្លាំង។

ក្រោយហេតុការណ៍កើតឡើង កម្លាំងនគរបាលស្រុក និងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកជាំក្សាន្ត និងក្រុមគ្រួសារ បានខិតខំស្វែងរកសពកុមារារងគ្រោះ និងម៉ូតូដែរ តែរកមិនឃើញ រហូតរយៈពេល៣យប់ ៤ថ្ងៃ ទើបរកឃើញទាំងម៉ូតូ និងសាកសពកុមារារងគ្រោះតែម្តង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #