ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» 1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​!
0

នគរបាលឃាត់ខ្លួនជនជាតិ៧នាក់ ដកហូតកាំភ្លើងខ្លីមួយដើម ពាក់ព័ន្ធបទល្មើសបង្ខាំងទុកជនជាតិ៤នាក់ ក្នុងកាស៊ីណូ «មេចេស៊ី» ក្រុងព្រះសីហនុ….

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ នគរបាលឃាត់ខ្លួនជនសង្សយ័ចំនួន៧នាក់ ដកហូតកាំភ្លើងខ្លីមួយដើម គ្រាប់មួយចំនួន និងកាំបិតតូច២ដើមផងដែរ។

សូមបញ្ជាក់ថា កម្លាំងនគរបាលក្រុងព្រះសីហនុ ក៏បានជួយរំដោះយកបុរសជនជាតិចិនចំនួន៤នាក់ ដែលជាជនរងគ្រោះផងដែរ។

មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា ក្រោយពីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុថាមានជនជាតិចិន វាយប្រហារគ្នាក៏កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកាស៊ីណូកន្លែងកើតហេតុតែម្តង ដើម្បីជួយអន្តរាគមន៍រំដោះយកជនរងគ្រោះ។

ក្រោយចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញជនជាតិចិនចំនួន៤នាក់ ដែលត្រូវបានបុគ្គលិកកាស៊ីណូវាយខ្នោះ បង្ខាំងទុកនៅក្នុងបន្ទប់ ដោយមិនទាន់ដឹងមូលហេតុ។

បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ដែលជាប់ពាក់ព័ន្ធ និងការបង្ខាំងមនុស្ស មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងនីតិវិធីទីតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com