ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

លោកអ៊ុំម្នាក់ ត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចទាំងព្រឹកប្រលឹម ខណៈពេលដែលគាត់ដកទូរស័ព្ទយកមកខលហៅតាយាយមកជួបជុំគ្នាឡើងរថយន្តក្រុងទៅធ្វើបុណ្យនៅខេត្ត…

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបុរសវ័យ៦០ឆ្នាំម្នាក់ជាអ្នកដឹកនាំយាយជីតាជី ទៅធ្វើពិធីបុណ្យនៅទីរួមខេត្តតាកែវ ខណ:ពេលដែលគាត់ គ្រាន់តែដកទូរស័ព្ទ យកមកខលហៅតាយាយ​ម​កជួបជុំគ្នាឡើងរថយន្តក្រុងស្រាប់តែលេចមុខជនសង្ស័យ ២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទ បានសម្រេច រួចជិះម៉ូតូគេចបាត់ស្រមោល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាអ្នកដឹកនាំតាជីយាយជី ជាង៣០នាក់ទៀត ដើម្បីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ដោយបានម៉ៅរថយន្តក្រុងមួយគ្រឿង សម្រាប់ធ្វើដំណើរទៅវិញទៅវិញផងដែរ លុះព្រឹកព្រលឹមម៉ោងកើតហេតុខាងលើ ខណ:ពេលដែលគាត់កំពុងតែដកទូរស័ព្ទ ចុចខលហៅយាយជីតាជីដែលគាត់ដឹកនាំទៅ ឲ្យមកជួបជុំគ្នាឡើងរថយន្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទន:តេលា ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមិនដឹងមកពីណា បានអែបមកពីក្រោយគាត់ រួចឆក់ទូរស័ព្ទដៃរបស់គាត់ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល តែម្ដង ។

ទូរស័ព្ទដែលចោរឆកយកទៅបាត់នោះម៉ាក Sumsung មិនស្គាល់ម៉ូឌែល ដែលមានតម្លៃជាង៣០០ដុល្លារ ។

ក្រោយកើតហេតុគាត់ក៏មិនបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស៌ិ្តណាមួយឡើយគឺគាត់និយាយថា មិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ធ្វើអ្វីទៀតទេនាំតែវែងឆ្ងាយទេដាច់បុណ្យដាច់ទានអស់ព្រោះជាប់ដឹកនាំយាយជីតាជីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #