ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ៦២៣​នាក់​

នៅ​ព្រឹក ថ្ងៃ​ពុធ ៥​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​សរុប ៦២៣​នាក់​។

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​៖ ថ្នាក់​បរិញ្ញាបត្រ​រង​ចំនួន ១១១​នាក់ នារី ៧៩​នាក់​, ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៤៤២​នាក់ នារី ៣៤០​នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ៧០​នាក់ នារី ១៧​នាក់​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ៥៦៥​នាក់ នារី ៤១៤​នាក់ និង​និស្សិត​ផ្នែក​ទូទៅ​ក្រៅពី​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ៥៨​នាក់ នារី ២២​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ កោតសរសើរ​ដល់​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ​គ្រប់​រូប សាស្ត្រាចារ្យ និង​បុគ្គលិក​ទាំងអស់ នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដែល​បាន​ប្រឹងប្រែង​បណ្តុះបណ្តាល​សិស្ស​និស្សិត​ប្រកប​ដោយ​ភាពជោគជ័យ និង​ជម្នះ​បាន​នូវ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​អាច​ឱ្យ​សាលា​នៅតែ​ដំណើរការ​បាន​ជា​ធម្មតា​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ក៏​បាន​បង្កើត​នូវ​កាលានុវត្តន៍​ភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ជាពិសេស​ក្នុង​វិស័យ​អប់រំ ពោល​គឺ​នៅ​ពេលដែល​កម្ពុជា​ជួប​នូវ​វិបត្តិកូ​វីដ​-១៩​នោះ សាលា​បាន​ធ្វើ​ការបណ្ដុះបណ្ដាល​សិស្ស​និស្សិត​តាមរយៈ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការចាក់​ស្រោច​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​ក្នុង​អត្រា​ខ្ពស់​នេះ គឺ​បាន​ធ្វើឱ្យ​មាន​ភាព​សាំ និង​ទប់ស្កាត់​បាន​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ​បន្ថែម​ទៀត​។
​សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​អប់រំ មិន​អាច​មាន​តែ​សញ្ញាបត្រ​គ្មាន​ចំណេះ និង​ជំនាញ​នោះទេ គ្រឹះស្ថាន​សិក្សា​មិនមាន​គុណភាព នឹង​ដួលរលំ​។​

​នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ីនធឺណិត​នៅ​កម្ពុជា សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការ​ផ្តាច់មុខ​អ៉ីន​ធើ​ណេត​នៅតា​មបុរី ជា​ការខុសឆ្គង​នឹង​ច្បាប់​ប្រកួតប្រជែង​នៅ​កម្ពុជា​។ សម្តេច​តេជោក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​នានាប្រញា​ប់​ត​បណ្តាញ​សេវា​នៅ​តាម​បុរី ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ដែល​រស់នៅ​តាម​បុរី បាន​ទទួល​សេវា​ទូរ​សព្ទ​គ្រប់គ្រាន់​។

​ទាក់ទង​ទៅនឹង​បញ្ហា​កម្មករ​ដែល​មាន​ការតវ៉ា​កន្លង​ទៅ​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​មិនមែន​បោះបង់​ចោល​រឿង​ការទាមទារ​របស់​កម្ម​ក​រ ឬ​សហជីព ដែល​ទាមទារ​នូវ​ភាពត្រឹមត្រូវ​នោះទេ​។ សម្តេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​លើ​វិវាទ​ការងារ​ជាមួយ​កម្មករ​តាម​បណ្តា​រោងចក្រ​នានា​។  សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោះស្រាយ​វិវាទ​រវាង​កម្មករ និង​រោងចក្រ​មួយ ដោយ​យក​ថវិកា​ជាតិ ទូទាត់​ប្រាក់​បំណាច់​ការងារ​នោះ​អោយបាន​ឆាប់​។​

​ថ្មី​ម្ដងទៀត នៅថ្ងៃនេះ សម្តេច​តេជោ បាន​ថ្លែងថា ការដាំដេី​ម​ឈើ​ឡើងវិញ​នៅ​ភ្នំ​តា​ម៉ៅ មិនមែន​ដាំ​គ្រាន់តែ​បង្ហោះ​ហ្វេ​សប៊ុក​ទេ គឺ​ត្រូវ​ដាំ​ឱ្យ​វា​ដុះ និង​មាន​ក្បួនខ្នាត​។ សម្តេច​តេជោ បានបញ្ជាក់​ថា ទាំង​សួនសត្វ និង​ព្រៃ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ទាំងមូល ត្រូវ​កំណត់​ជា​តំបន់​អភិរក្ស ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​។​
​សម្តេច​តេ​ជោបាន​ណែនាំរដ្ឋមន្ត្រី​កសិកម្ម​ឱ្យ​រក​ប្រភព​ទឹក​ដើម្បី​ស្រោចស្រង់​កូន​ឈើ​ដាំ​ឡើង​វិញ​នៅ​រដូវប្រាំង​ផងដែរ​។​

​ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សម្តេច​តេ​ជោពិត​ជារីក​រាយ​ណាស់ សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កាលពីដើម​ខែ​សីហា ដែល​ទទួលបាន​នូវ​ភាពជោគជ័យ​។  សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ សម្រាប់​កិច្ច​ប្រឹងប្រែង​ក្នុង​ការរៀបចំ​សម្របសម្រួល​កិច្ចប្រជុំ​នេះ​។  សម្តេច​តេជោ​បានកោតស​រសើរ​ដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឧត្តម​មន្ត្រី​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​សម្របសម្រួល និង​ឈាន​ទៅ​ចេញ​សេចក្តីថ្លែងការណ៍​នានា ខណៈ​ពិភពលោក​ចាក់ស្រេះ​ទៅដោយ​បញ្ហា​នោះ​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ​ក៏បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋប​ន្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ជា​បន្ត​ទៀត ជា​ពិសេស​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ត្រូវ​បន្ត​ទៅ​ចាក់ ហើយ​អ្នក​ដែល​ត្រូវ​ចាក់ដូស​ជំរុញ​ត្រូវ​បន្ត​ចាក់​ដូ​ស​ជំរុញ និង​ជូនពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com