ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​សួរសុខទុក្ខ​គ្រួសារ​លោក​អនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការ​អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ជួប​ទុក្ខលំបាក​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​

​នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ថវិកា គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​មួយចំនួន​ចូលរួម​ចំណែក​សម្រាលទុក្ខ​លំបាក​ដល់​គ្រួសារ​លោក​អនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការ​អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ជួប​ទុក្ខ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន 4 លាន​រៀល​, ស័ង្គសី 50 សន្លឹក​, អង្ករ 2 បាវ​, មី 1 កេស​ធំ​, ទឹក​សុទ្ធ 2 កេស​, ត្រីខកំប៉ុង 2 យួរ​, ទឹកត្រី​ទឹកស៊ីអ៊ីវ 2 យួរ និង អំណោយ​របស់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ មាន អង្ករ   2 បាវ​, មី 2 កេស​តូច​, ទឹកស៊ីអ៊ីវ  2 យួរ​, ទឹក ត្រី   2 យួរ​,  ត្រីខកំប៉ុង 1 កេស​, ទឹក​សុទ្ធ   5 កេស ទឹកក្រូច 2 កេស និង ថវិកា 1 លាន 73 ម៉ឺន​រៀល ព្រមទាំង សាលាខណ្ឌ​ដូនពេញ បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន 1 លាន 20 ម៉ឺន​រៀល ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុកគ្រួសា​រលោក​អនុសេនីយ៍ឯក ហ៊ុន ឡា ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #