ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

ជំនាញ​ម្យ៉ាង​ម្នាក់​ទេ តែ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់បញ្ជូន​ចូល​គុក​ដូចគ្នា​!

នា​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ដោយ​ម្នាក់​ជំនាញ​ខាង​ឆបោក និង​ម្នាក់​ទៀត​ជំនាញ​ខាង​ឆក់​។

១.​ជនសង្ស័យ​ឈ្មោះ សុខ ហេង ហៅ វង្ស នី​ហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ខេត្តកំពត ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់​២ ខណ្ឌមានជ័យ ត្រូវ​កម្លាំង អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​មានជ័យ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆបោក ដោយ​បាន​ប្រើល្បិច ទូរស័ព្ទ​ទៅ​បញ្ជា​ទិញ​ទូរទស្សន៍​0១​គ្រឿង ម៉ាក អិល​ជី ទំហំ​៤៣​អ៊ិញ តម្លៃ ៣៤៥​ដុល្លារ ហើយ​ខ្លួន​បាន​ឲ្យ​អ្នកលក់ដឹ​កយកមក​ឲ្យនៅ​ចំណុច ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ពេល​អ្នក​លក់​ដឹក​ទូរទស្សន៍​មកដល់​ចំណុច​ខាងលើ​ហើយ ខ្លួន​ក៏​ឲ្យ​បក្ខពួក​ឈ្មោះ និត ហៅ ពើក យក​ទូរទស្សន៍​ដាក់​លើ​ម៉ូតូ​កង់​បី រួច​ក៏​ជិះ​ចេញ​ទៅ ហើយ​ខ្លួន​ក៏​ឲ្យ​អ្នក​ដឹក​ទូរទស្សន៍ ឡើង​ទៅ​យក​លុយ​នៅ​លើ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ជាន់​ទី​បី លុះ​ពេល​ឡើង​ដល់​ជាន់​ទី​មួយ ខ្លួន​បាន​ដោះអាវ​ក្រៅ​ចេញ បម្រុង​រត់​គេចខ្លួន តែ​ត្រូវ​អ្នកលក់​ទូរទស្សន៍​ដឹង​មុន ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​អាវុធហត្ថ ឃាត់​រូប​ខ្លួន​តែម្តង​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

២.​ជនសង្ស័យ​ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឆក់​កាបូប និង​បាន​ចាប់​យក​វត្ថុតាង កាបូបដៃ​ចំនួន​០១ ក្នុងនោះ​មាន​សម្ភារៈ និង​ថវិកា មួយចំនួន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ​។ ជនសង្ស័យ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ នៅ​ចំណុច​បុរី​ពិភពថ្មី ផ្លូវវេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​ពី​ឆក់​បាន​សម្រេច​បាន​ជិះ​គេចខ្លួន​ទៅ​បន្ទប់​ជួល​វិញ លុះ​ក្រោយមក ខណៈ​ដែល​ជនសង្ស័យ​កំពុង​អង្គុយ​មុខ​បន្ទប់​ជួល ក៏​ស្រាប់តែ​មាន​សមត្ថកិច្ច​អាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ​ចុះទៅ​ឃាត់ខ្លួន​ដល់​ផ្ទះ​តែ​ម្តង​។ ជនសង្ស័យ​បាន​សារភាព​បន្ថែមថា កន្លងមក​ខ្លួន​ក៏​ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ចំនួន​០២​លើក គឺ​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៣ និង ទល់មុខ​ក្លោងទ្វា​វត្ត​គោក​បញ្ជាន់ ផ្លូវ​វេ​ស្រេង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #