ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន

នា​ព្រឹក​ថ្ងៃ​អង្គារ ១១​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោ​ម ស ខេង កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម ស ខេង បាន​រំលឹកថា​សេចក្ដីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវបាន​ក្រសួង​មហាផ្ទៃ​រៀបចំ​តាក់តែង​ឡើង​តាំងតែ​ពី​ឆ្នាំ​២០១៦ ដោយ​បាន​ឆ្លងកាត់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​ច្រើនលើក​ជា​ច្រើន​សារ និង​ក៏​មាន​ការចូលរួម​ពី​ភាគី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។​

​សម្ដេច បាន​បន្ត​ថា​ជាមួយគ្នានេះ កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះ ក៏​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ធំៗ​អាមេរិក​ចំនួន​៥ ហើយ​សម្រាប់​ភាគី​កម្ពុជា​វិញ មាន​ការចូលរួម​ពី​អន្តរក្រសួង រួម​មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​ព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​យុត្តិធម៌​។​

​នា​ឱកាស​នោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏​បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គប្រជុំ អំពី​ដំណើរការ​នៃ​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ មុន​នឹង​សម្ដេច​ក្រឡាហោម ព្រមទាំង​អង្គប្រជុំ បាន​បន្ត​ពិភាក្សា​លម្អិត​លើ​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​នេះ​។​

​សេចក្ដីព្រាងច្បាប់​ដែល​មាន​៨​ជំពូក​និង​៥០​មាត្រា​នេះ មាន​គោលបំណង​ធានា សុចរិត​ភាព នៃ​ការប្រើប្រាស់ ការគ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការការពារ​សិទ្ធិសេរីភាព​បុគ្គល​ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​។​

​សេចក្ដីព្រាង​បានឱ្យដឹងថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បទល្មើស​បច្ចេកវិទ្យា ព័ត៌មាន​ដែល​ប្រព្រឹត្ត​នៅក្នុង ឬ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​អំពើ​នោះ​ធ្វើឱ្យ ប៉ះពាល់​ដល់​រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ឬ​ផលប្រយោជន៍​របស់​កម្ពុ​ជា​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com