ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គ​រដ្ឋ​រាជទូត​ថ្មី នៃ​ប្រទេស​ថៃ ប្រចាំ​នៅ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​

​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​មករា ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ដែល​ជាប់​អាណត្តិ​ហើយ​នោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម បណ្ឌិត ឆឺ​តគៀត អាត់​ថា​កន ឯកអគ្គ​រដ្ឋ​រាជទូត​ថ្មី នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​។​

​ក្នុង​ជំនួប​នេះ សម្តេច​តេជោ ហ៊ុន សែន  និង​ឯកអគ្គរាជទូត​ថៃ​ថ្មី បាន​ឯកភាពគ្នា​ក្នុង​ការជំរុញ​ឲ្យ​គណៈកម្ម​ការ​ព្រំដែន​រួម ដើម្បី​រៀបចំ​ពិនិត្យ​បង្គោល​ព្រំដែន និង​បោះបង្គោល​ព្រំដែន​ឡើងវិញ ព្រមទាំង​ការដោះមីន​ចេញ​ពី​ព្រំដែន ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ទាំង​សងខាង ក្នុង​ការ​ចេញ​ចូល​រក​ស៊ី និង​ត្រួតពិនិត្យ​ព្រំដែន​នៅ​កន្លែង​ចាំបាច់ ដើម្បី​ជំរុញ​ការឆ្លងកាត់​របស់​ប្រជាពលរដ្ឋ និង​ការឆ្លងកាត់​ទំនិញ ជាពិសេស​ដោយ​ចាត់ទុក​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់ គឺ​ត្រូវ​ធ្វើឱ្យ​លឿន ហើយ​ច្រក​ផ្សេងៗ​ទៀត ក៏​ត្រូវ​ជំរុញ​បើក ដោយ​ពុំ​រង់ចាំ​កាល​កំណត់​នោះ​ទេ​។​

​ជាមួយគ្នា​នោះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ឯកភាព និង​បាន​ឱ្យ​ក្រសួង​យុត្ដិធម៌ ពិនិត្យ​ពិចារណា​លើ​ការបញ្ជូន​អ្នកទោស​ដោយ​ស្ម័គ្រចិត្ត​ត្រលប់​ទៅ​ប្រទេស​របស់​គេ​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​បត្យាប័ន​នោះទេ គឺថា​ផ្លាស់ប្ដូរ​អ្នកទោស​ទៅ​វិញ​ទៅ​មក ដោយ​យោង​ទៅលើ​ការស្ម័គ្រចិត្ត ។​

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ថៃ ដែល​បាន​ជំរុញ​ការវិនិយោគ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​អរគុណ​ដល់​ព្រះអង្គម្ចាស់​សុរិន​ថន ដែល​បាន​ផ្ដល់​អាហារូបករណ៍ និង​ការហ្វឹកហ្វឺន​ដល់​មជ្ឈមណ្ឌល​កំពង់​ឈើទាល នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ស្ពឺ ផងដែរ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #