ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ចុះ​ស្ដារ​ប្រព័ន្ធ​លូ ដែល​កកស្ទះ​ពេល​ភ្លៀង​នៅ​បណ្ដាល​ផ្លូវ​R2 កែង​ផ្លូវ 70 ជាង​មួយ​គីឡូម៉ែត្រ នៅ​សង្កាត់​ស្រះចក

(​ភ្នំពេញ​)៖ ដោយ​មាន​ការណែនាំ និង​យកចិត្តទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៣​នេះ លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​សាធារណៈការ​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​ខណ្ឌ ចុះ​ធ្វើការ​ស្ដារ​ប្រព័ន្ធ​លូ តាម​បណ្ដោយ​ផ្លូវ​R2 កែង​ផ្លូវ​លេខ​៧០ ដែល​មាន​ប្រវែង​ជាង​១​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​២០ និង​ភូមិ​២៤ មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក ជា ខេ​មា បានឱ្យដឹងថា កន្លងមក​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​R2 កែង​ផ្លូវ​៧០​នេះ ដែល​មាន​ប្រវែង ១,២២៧​ម៉ែត្រ មានការ​ជន​លិច​ទឹក​ដល់​ភូមិ ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​។ ដូច្នេះ ប្រជាពលរដ្ឋ​មាន​ការ​សំណូមពរ​មក​អាជ្ញាធរ​ខណ្ឌ ពេល​នោះ​អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ត្រួតពិនិត្យ​មើល​ដោយ​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​មាន​ប្រព័ន្ធ​លូ​ត្រឹមត្រូវ ដោយ​មុខកាត់​មួយ​ម៉ែត្រ​២​តឹក ទៅ​មួយ​ម៉ែត្រ ៥​តឹក​។ បន្ទាប់មក​មន្ត្រី​ជំនាញ​បាន​បន្ត​ត្រួតពិនិត្យ​ឃើញថា​នៅ​មាន​អណ្តូង​លូ និង​ក្នង​បណ្តាញ​លូ​នី​មួយៗ​មាន​ការកកស្ទះ​ទៅដោយ​សំរាម សំបក​កំប៉ុង ថង់ប្លាស្ទិក ដី ជាដើម បង្ក​ជា​ការកកស្ទះ​ប្រព័ន្ធ​ទឹក​លែង​ហូរ​។​

​លោក​អភិបាល​បាន​បន្តទៀតថា ធ្វើ​លើក​នេះ​គឺ​ធ្វើ​ឱ្យ​ស្អាត ធ្វើ​ឱ្យ​អស់ ធ្វើឱ្យ​លែង​មាន​ការកកស្ទះ​បន្តទៀត ហើយ​ការស្តារ​ត្រូវ​ធ្វើ​ឱ្យ​ស្អាត​កុំ​ធ្វើ​កិច្ចការ​នេះ​ដដែលៗ បើ​ធ្វើ​ដដែលៗ​នាំ​ឱ្យ​ខាតបង់​ថវិកា និង​ពេលវេលា​ព្រោះ​យើង​មាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវ​ធ្វើ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​នា​ឱកាស​នោះ​ដែរ លោក​អភិបាលខណ្ឌ បាន​ឆ្លៀត​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​លេខ​៧០​នេះ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ស្រះចក ផងដែរ​ថា ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា​នូវ​ឯកសារ​ផ្សេងៗ មិន​ត្រូវ​ទុក​ចោល​ព្រងើយ​នោះឡើយ​។​

​លោក​ក៏​សូម​សំណូមពរ​ដល់​ប្រចាព​ល​រដ្ឋ​ទាំងអស់​ជួយ​ថែរក្សា​អនាម័យ បរិស្ថាន កុំ​យក​សំរាម​ទុកចោល​នៅលើ​មាត់​លូ ត្រូវ​វិច​ខ្ចប់​ឱ្យបាន​បាន​ត្រឹមត្រូវ សំរាម​ត្រូវ​ចេញ​តាម​ពេល​កំណត់​របស់​ក្រុមហ៊ុន ចៀសវាង​ការចេញ​សំរាម​ក្រៅ​ម៉ោង ដែល​អាច​បង្ក​ការកកស្ទះ​ដល់​មាត់​លូ​ពេល​មេឃ​ភ្លៀង​។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ សង្កាត់​ទាំង​១១​នឹង​បន្ត​សហការ​ចូលរួម​ដើម្បី​មូលដ្ឋាន​យើងទាំងអស់គ្នា​៕ RT

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #