ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយ​រំលែក​ការលំបាក ដល់​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​!

នា​ព្រឹក ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុម​ការងារ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នាំយក​អំណោយ​ជា សម្ភារ និង​ថវិកា ទៅ​ប្រគល់ជូន​ដល់​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​ម្នាក់ ដែល​ជួប​ការលំបាក​ខ្វះខាត ដោយសារ​ធ្លាក់​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ជា​ច្រើន​មុខ​ដើរ​ពុំរួច​សម្រាក​នៅ​លើ​គ្រែ ហើយ​ប្រពន្ធ​ដែល​កំពុង​មើល​ថែទាំ​គាត់ ក៏​ងងឹតភ្នែក និង​មាន​កូនស្រី​ម្នាក់​ជា​ស្ត្រី​មេម៉ាយ ប្រកប​របរ​ស៊ីឈ្នួល​លាងចាន​តាម​ហាង និង​បោក​ខោអាវ អោយ​អ្នកជិតខាង បាន​ប្រាក់​បន្តិចបន្តួច​ទុក​សម្រាប់​តែ​មើលថែទាំ​ជំងឺ​ឪពុកម្តាយ​។

​លោក ម៉ែន មក​រ៉ុន ហៅ វណ្ណ សុផាត អាយុ​៦៩​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល អតីត​ធ្លាប់ជា​អ្នក​រួម​ការងារ​នៅក្នុង​គណកម្មកា​របើក​ច្រកព្រំដែន កម្ពុជា​-​ថៃ ប៉ោយ​ប៉ែត ជាមួយ​លោក រ័ត្ន ស្រ៊ាង នា​សម័យ​រដ្ឋ​កម្ពុជា និង​ដែល​បាន​បែក​គ្នា ជាង​៣០​ឆ្នាំ​មកហើយ ស្រាប់តែ​ពេល​ថ្មីៗ​នេះ ព័ត៌មាន​ជួប​ការលំបាក​ខ្វះខាត របស់លោក ម៉ែន មក​រ៉ុន ហៅ វណ្ណ សុផាត បានឮ​មកដល់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឲ្យ​លោក​ក្តុកក្តួល​ជា​អនេក ក៏​បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ទៅ​ប្រគល់ជូន ដោយ​មនោសញ្ចេតនា ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។​

​អំណោយ​ដែល​បាន​យក​ទៅ​ប្រគល់ជូន រួមមាន​ថវិកា​ចំនួន ២​លាន​រៀល​, អង្ករ​ចំនួន ៥០​គីឡូក្រាម​, មី​០១​កេស​, ត្រីខ​០២​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០២​កេស​, ទឹកដោះគោឆៅ​០១​យួរ​, ភេសជ្ជៈ​០២​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, មុង​០១, ភួយ​០១,​កន្សែង​០១, ខោ​ទឹកនោម​ចំនួន​០២​កញ្ចប់​, និង​សម្ភារ​មួយចំនួនទៀត​។ ក្នុង​អំណោយ​ទាំងអស់ របស់លោក រ័ត្ន ស្រ៊ាង ក៏​មាន​ថវិកា របស់ លោក វូ វណ្ណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ទីចាត់ការគយ​និង​រដ្ឋាករ ចូលរួម​ចំនួន​២០០$ ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #