ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

ការប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្តភាព យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ​ដែល​រៀន​នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​ជាថ្មី បន្ទាប់​ពី​អាក់ខាន​អស់​៣​ឆ្នាំ​!

​នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៣ នៅ​បរិវេណ​វិទ្យាល័យ​បាក់​ទូក មាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព តំណាង​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ដែល​រៀន​នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយកខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក លោក​នាយករង សិស្សានុសិស្ស​សាលា​បាក់​ទូក និង​មាន​វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីត​សិស្ស​ទស្សវត្ស​ទី​៨០ និង ព្រឹទ្ធាចារ្យ​អតីត​គ្រូបង្រៀន​សាលា​បាក់​ទូក​ជាច្រើន​នាក់ ចូលរួម​យ៉ាងច្រើន​កុះករ​។

​ការរៀបចំ​ព្រឹត្តិការណ៍​នាពេលនេះ គឺជា​លើក​ទី​៤​ហើយ បន្ទាប់​ពី​មាន​ការអាក់ខាន​ចំនួន​៣​ឆ្នាំ​ជាប់​គ្នា ដោយសារ​ជំងឺ​កូវី​ដ​១៩ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ខេត្តបន្ទាយមានជ័យ មាន​ការចូលរួម​គាំទ្រ​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​ឧបត្ថម្ភ​ការប្រកួត​ទាំងស្រុង​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​លើកឡើងថា ” ជា​ការពិត​ណាស់ កីឡា​នាំមក​នូវ​សុខភាព តែ​សម្រាប់​ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បាន​នាំមក​នូវ មិន​ត្រឹមតែ សុខភាព​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​នាំ​មក​ជាមួយ​នូវ​មនោសញ្ចេតនា​ផ្សារភ្ជាប់​នឹក​ដល់​ស្រុក​កំណើត ព្រមទាំង សាមគ្គីភាព និង​មិត្តភាព​ជា​មាគ៌ា​មួយ​ជួយ​ឲ្យ​យុវវ័យ​ជៀ​ស​ឆ្ងាយ​អំពី អំពើ​អបាយមុខ គ្រប់​ប្រភេទ ជា​ពិសេស​គ្រឿងញៀន ហើយ​បាន​បង្ក​ឱកាស​ជា​ស្ពាន​ឆ្ពោះទៅរក​អាជីព​ការងារ ប្រកប​ដោយ​កិត្តិយស និង​ជា​ឱកាស​បង្កើត​នូវ​មនោសញ្ចេតនា​ស្និទ្ធស្នាល​មួយ រវាង​ប្អូនៗ ក្មួយៗ យុវវ័យ ដែល​រៀន​នៅ​សាលា​ផ្សេងគ្នា ស្រុក​ផ្សេងគ្នា បាន​មក​ស្គាល់ រាប់អាន​គ្នា​ប្រៀបដូចជា បងប្អូន​សាច់ញាតិ​។ ដូច​ខ្ញុំ​ធ្លាប់​លើក​ឡើង​ជារឿយៗ​មក​ហើយ​ថា កាល​ខ្ញុំ​នៅ​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ខ្ញុំ​បាន​ឧបត្ថម្ភ​គាំទ្រ​ពេញទំហឹង​លើ​វិស័យ​បាល់ទាត់ និង​បាន​ផ្តួចផ្តើម​បង្កើត​ក្លឹប​បាល់ទាត់ មានឈ្មោះ​ថា​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ ដោយ​មាន​ទាំង កីឡាករ​កុមារ អាយុ​ក្រោម​១៣​ឆ្នាំ និង​កីឡាករ​យុវវ័យ​ទាំង​បុរស និង​ស្ត្រី រហូតមកដល់​ថ្ងៃនេះ មាន​កីឡាករ​របស់​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ​ចំនួន​១៦​នាក់ បាន​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ និង​លេងឲ្យ​ក្លឹប​ល្បីៗ​មួយចំនួន​ទៀត​ផង ដូច្នេះ​ទោះ​ខ្ញុំ​នៅ​ទីណា ខ្ញុំ​នៅតែ​មាន​មនោសញ្ចេតនា​ផ្សាភ្ជាប់​ជាមួយ​កីឡាបាល់ទាត់​ជានិច្ច​។​

​សម្រាប់​ក្រុម​កីឡាករ​ដែល​ចូលរួម​ប្រកួត​ក្នុងថ្ងៃនេះ មាន​ចំនួន​០៩​ក្រុម តំណាង​យុវ​និស្សិត​ខេត្ត​បន្ទាយមានជ័យ​ម​ករៀន​នៅ​ភ្នំពេញ ទាំង​០៩​ក្រុង​ស្រុក បែងចែក​ជា​២​ពូ​ល ប្រកួត​ឆ្លាស់គ្នា រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​បើក​ការប្រកួត​នេះ រហូត​ដល់​ថ្ងៃ​បិទ​បញ្ចប់​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #