ទាន់ហេតុការណ៍
1291 ទូរស័ព្ទ​ឥត​គិត​ប្រាក់​24​ម៉ោង ដែល​អាច​តេ​ចូល​ពី​គ្រប់​ប្រព័ន្ធ​! »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ប៉ូ​ការី ស្វេត កម្ពុជា​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក គង់ វិសាល និង លោកស្រី​! »»» ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​រៀបចំឡើង​នៅ​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ និង​សម្ភា​រះ​មួយចំនួន ចុះ​ទៅ​សួរសុខទុក្ខ សមាជិក ដែល​ជួប​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​ទាំងស្រុង ! »»» សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ »»» វរសេនីយ៍ឯក សៀ ទីន ចូលរួម ក្នុង សមយុទ្ធ​នាគ​មាស ២០២៣ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន »»» ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​
0

សហគមន៍​អាស៊ាន​ប្រកាស​ចូល​ប្រ​សិទ្ធ​ភាព​តាំង​ពី​ចុង​ឆ្នាំ​២០១៥​មក​ម្ល៉េះ ​តែ​ដូច​ជា​គ្មាន​ឃើញ​អ្វី​ប្លែក

ភ្នំពេញ ៖ ចូរស្វែងយល់ពីសហគមន៍អាស៊ានដូចតទៅ ក្នុងឆ្នាំ១៩៩៧ ថ្នាក់ដឹកនាំរដ្ឋសមាជិកអាស៊ានបានអនុម័តនូវចក្ខុវិស័យអាស៊ានឆ្នាំ២០២០ ក្នុងខួបលើកទី៣០ឆ្នាំថ្ងៃកំណើតអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ចក្ខុវិស័យនេះ ដែលជាមធ្យោបាយមួយសម្រាប់បង្កើតសហគមន៍អាស៊ានតែមួយ បានមើលឃើញថា អាស៊ានបានប្រែក្លាយជាក្រុមនៃ​ប្រជាជាតិ​ដែលសម្លឹងឆ្ពោះទៅខាងក្រៅ (Outward Looking) រស់នៅក្នុងសន្តិភាព (Living in Peace) និងមានស្ថិរភាពនិងវឌ្ឍនភាព (Stability and Prosperity)។ ចក្ខុវិស័យអាស៊ានឆ្នាំ២០២០ បានបញ្ចូលផងដែរនូវខដែលចែងអំពីសន្តិភាព និងស្ថិរភាព (Peace and Stability) ភាពគ្មានអាវុធនុយក្លេអ៊ែរ (Being Nuclear-Free) សមាហរណកម្មសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ (Closer Economic Integration) ការអភិវឌ្ឍមនុស្ស (Human Development) ការអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development) បេតិកភ័ណ្ឌវប្បធម៌ (Cultural Heritage) ភាពគ្មានគ្រឿងញៀន (Being Drug-Free) និងបរិស្ថាន (Environment)។

ចក្ខុវិស័យនេះក៏មានគោលបំណង «ឃើញអាស៊ានសម្លឹងឆ្ពោះទៅខាងក្រៅ បំពេញមុខងារស្នូល (Pivotal Role) ក្នុងវេទិកាអន្តរជាតិ និងជំរុញផលប្រយោជន៍រួមរបស់អាស៊ាន»។ ចក្ខុវិស័យនេះត្រូវបានទទួលស្គាល់ជាផ្លូវការនិងធ្វើឱ្យគ្រប់ជ្រុងជ្រោយ តាមរយៈកិច្ចព្រមព្រៀងទីក្រុងបាលី លើកទី២ ឆ្នាំ២០០៣ (Bali Concord II in 2003)។

សសរស្ដម្ភទាំងបីរបស់ សហគមន៍អាស៊ានតែមួយត្រូវបានបង្កើតឡើងលើ៖
១- សហគមន៍សន្តិសុខអាស៊ាន (ASEAN Security Community)
២- សហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) និង
៣- សហគមន៍សង្គមវប្បធម៌អាស៊ាន (ASEAN Socio-Cultural Community)។ សហគមន៍អាស៊ាន ដែលពីដំបូងត្រូវបានគ្រោងថាត្រូវចាប់ផ្ដើមនៅឆ្នាំ២០២០ ត្រូវបានពង្រួញមកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥វិញ។ ការ ពង្រួញនេះត្រូវបានសម្រេច​ដោយ​​ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងសេប៊ូ ប្រទេសហ្វ៊ីលីពីន នាឆ្នាំ២០០៧៕

 

 

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 32 11 320 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 32 11 320

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 32 11 320 | អ៊ីម៉ែល ៖ #