ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

កម្លាំងអាវុធហត្ថបន្តចាប់រថយន្តលួចដឹកឈើ ១គ្រឿងទៀតរួចដុតបំផ្លាញចោល នៅខេត្តរតនគិរី, រីឯឈើប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ចែងតាមច្បាប់….

លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ បានប្រាប់នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្នុងពេលប្រតិបត្តិការនោះ អ្នកបើករថយន្តដឹកបទល្មើស រត់គេចខ្លួនបាត់ ហើយកម្លាំងនាំវត្ថុតាងមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ រួចធ្វើការវាស់វែងឃើញឈើធ្នង់ចំនួន៩៩៧គីឡូក្រាម ស្មើនឹង០,៧៣៨ម៉ែត្រគូប។

លោកវរសេនីយ៍ត្រី សុខ មីន បានប្រាប់បន្តថា ឈើធ្នង់ខាងលើ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ចែងបន្ត មធ្យោបាយដឹកបទល្មើសក្រោមបទ បញ្ជាលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការបំផ្លាញចោល នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលកម្លាំងអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដុតបំផ្លាញរថយន្តដឹកបទល្មើសឈើ កាលពីព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានដុតបំផ្លាញរថយន្តឡង់គ្រីស័រច្នៃ២គ្រឿង ដូច្នេះសរុបទាំងអស់ មធ្យោបាយដឹកឈើបាន៣គ្រឿងហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com