ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

កម្លាំងនគរបាលបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ធ្វើឲ្យជនល្មើសដកកាំភ្លើងបាញ់ផ្អើលពេញផ្លូវ …

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់នេះ ត្រូវបានកម្លាំងរបស់លោកតាមដាន អស់រយៈពេលប្រមាណមួយសប្ដាហ៍មកហើយ មុនឈានទៅដល់ការបង្ក្រាបជាក់ស្ដែង នៅល្ងាចម្សិលមិញ (ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩) ជាប់របងស្ថានទូតចិន ក្នុងខណ្ឌចំការមន ដោយដកហូតកាំភ្លើង K59 មួយដើម ម៉ូតូមួយគ្រឿង និងថ្នាំញៀន៣កញ្ចប់។

លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ បានបញ្ជាក់ថា ពេលដែលបង្ក្រាបនោះជនសង្ស័យបានដកកាំភ្លើងបាញ់២គ្រាប់ មកដល់សមត្ថកិច្ចរបស់លោក ប៉ុន្ដែមិនត្រូវ រួចជននេះបានរត់ទៅភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ រួចបាញ់សម្ដៅជើងមួយគ្រាប់។ ភ្លាមៗនោះដោយមានការកិច្ចសហការពីអ្នករត់ម៉ូតូឌុប ក៏បានជួយចាប់ជនល្មើសនេះបានជាក់ស្ដែងតែម្ដង។

យោងតាមកាមេរ៉ាសុវត្ថិភាព នៅនឹងកន្លែងកើតហេតុបានបង្ហាញថា ពេលដែលចុះបង្ក្រាបមុខសញ្ញានោះ ជនល្មើសបានបើកម៉ូតូទៅបុកនឹងម៉ូតូរបស់អ្នកដំណើរ រួចហើយដកកាំភ្លើងធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់យកតែរួចខ្លួន។ តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

បច្ចុប្បន្នមុខសញ្ញាចែកចាយគ្រឿងញៀនរូបនេះ ស្ថិតក្រោមការសួរនាំរបស់មន្ទីរ មុនបញ្ជូនទៅកាន់តុលាការ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com