ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

បុរសជនជាតិចិន ដែលសម្លាប់ និងដុតសាកសពសង្សាខ្លួន ឯងចោល នៅក្បែរស្ពានព្រែកព្នៅ, មូលហេតុ ជនដៃដល់ខឹងនារីរងគ្រោះមិនព្រមយកកូនចេញ….

លោកវរសេនីយឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ជនដៃដល់ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ក្រោយគេចខ្លួនទៅប្រទេសចិនអស់មួយរយៈ បន្ទាប់ពីធ្វើសកម្មភាព។

ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្នុងនោះក៏មានការសហការពី នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

លោកវរសេនីយ៍ឯក ជាវ វិបុល បានឲ្យដឹងថា ជនដៃដល់ដែលកម្លាំងនគរបាលឃាត់ខ្លួនឈ្មោះ Yang Yang អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED1029380 ដែលចាប់ខ្លួនបាននៅចំណុចក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមចម្លើយរបស់ឈ្មោះ Yang Yang បានសារភាពថា ខ្លួនបានចូលមកប្រទេសកម្ពុជា កាលពីអំឡុងខែ១០ ឆ្នាំ២០១៦ តាមប្រលានយន្តហោះអន្តរជាតិភ្នំពេញ មកធ្វើការនៅក្នុងក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លុះដល់ឆ្នាំ២០១៨ ក៏បានស្គាល់ជនរងគ្រោះឈ្មោះ Miao Xiaolin ហើយក៏ស្រលាញ់គ្នាជាសង្សារ ដោយជួលផ្ទះសំណាក់យីហោ ហ្វីបារីស បន្ទប់លេខ ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជនដៃដល់បានប្រាប់ឲ្យជនរងគ្រោះយកកូនចេញ ព្រោះខ្លួនមានប្រពន្ធរួចហើយ តែជនរងគ្រោះមិនព្រម ក៏មានការឈ្លោះប្រកែកគ្នាហើយខ្លួនក៏ច្រានជនរងគ្រោះ ឲ្យដួលទៅលើឥដ្ឋបណ្តាលឲ្យសន្លប់ ហើយបានយកកន្សែងពោះគោរិតកសម្លាប់។ បន្ទាប់មកជនដៃដល់ បានទៅទិញវ៉ាលីមួយនៅផ្សារថ្មី តម្លៃ៨០ដុល្លារ ហើយយកសាកសពដាក់ក្នុងវ៉ាលី រហូតដល់ម៉ោងប្រហែល៨យប់ថ្ងៃកើតហេតុ ទើបខ្លួនយកវ៉ាលីដែលមានសាកសពដឹកតាមរថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-1334 និងទិញសាំងមួយដប រួចដឹកសាកសពយកទៅដុតចោលនៅចំណុចដីឡូតិ៍លីយ៉ុងផាត់ ហើយគេចខ្លួនទៅប្រទេសចិននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។

រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនដៃដល់ក៏ត្រឡប់មកធ្វើការនៅក្នុងក្រុមហ៊ុនវិញ ដោយគិតថាពុំមានអ្នកណាដឹងរឿងនេះ តែពេលមកដល់ក្រុមហ៊ុនវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com