ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ខ្ចីលុយបរទេសមកសង់ផ្លូវ ចំណេញច្រើនសម្រាប់សេដ្ឋកិច្ច…

បច្ចុប្បន្នផ្លូវជាតិជាច្រើនខ្សែត្រូវបានកែលំអរ និងកសាងថ្មីតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តទាំង២៤យ៉ាងប្រទាក់ក្រឡាគ្នា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសប្តាហ៍នេះ បានចំណាយពេលពីរយប់បីថ្ងៃចុះទៅកាន់ភាគពាយ័ព្យ ឧត្តរ និងឦសានប្រទេស ដើម្បីពិនិត្យផ្លូវជាតិសំខាន់មួយចំនួន ដែលបានសាងសង់រួចរាល់ និងកំពុងសាងសង់មានដូចជាផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ៧។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងដំណើរចុះពិនិត្យការសាងសង់ផ្លូវនេះ លោក ស៊ុន ចាន់ថុល បានគុសបញ្ជាក់ថា ផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា ហើយព្រោះតែមើលឃើញពីគុណតម្លៃរបស់ផ្លូវ និងស្ពាននេះ ទើបរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ បានប្រឹងប្រែងក្នុងការកសាងផ្លូវ និងស្ពាននេះឡើង។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ដូច្នេះ «ផ្លូវដូចជាសរសៃឈាមយើងអ៊ីចឹង បើអត់មានសរសៃឈាម គឺយើងមិនអាចរស់រានបានទេ។ ដូច្នេះផ្លូវនេះ សំខាន់ណាស់ក្នុងការចូលរួមកសា​ងប្រទេសជាតិមាតុភូមិរបស់យើង ធ្វើឱ្យការដឹកទំនិញមានតម្លៃថោក ចំណេញពេលវេលាដឹកទាំងទំនិញ ដឹកទាំងអ្នកទេសចរ ប្រជាពលរដ្ឋយើងផង។ សំខាន់ណាស់ដែលសម្តេចតេជោ ហ៊ុន សែន លោកបានផ្តល់អាទិ​ភាពមួយក្នុងអាទិភាពចំនួន៤ ក្នុងការកសាងប្រទេសជាតិ ផ្លូវ ភ្លើង ទឹក ធនធានមនុស្ស»។

លោក ស៊ុន ចាន់ថុល បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តប្រឹងប្រែងក្នុងការកសាងផ្លូវ និងស្ពាន ដើម្បីទាក់ទាញអ្នកវិនិយោគ សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។

ពាក់ព័ន្ធនឹងការកសាងផ្លូវ និងស្ពាននេះ ថវិកាភាគច្រើនបំផុត គឺទទួលបានពីប្រទេសជាមិត្តដូចជាចិន ជប៉ុន កូរ៉េខាងត្បូង និងអង្គការដៃគូអភិវឌ្ឍន៍នានា​ដូចជាធនាគារ​ពិភពលោក និងធនាគារអភិវឌ្ឍន៍អា​មស៊ី។ ការខ្ចីលុយមកសាងសង់ផ្លូវនេះ តែងបានធ្វើឱ្យមានប្រជាពលរដ្ឋខ្មែរមួយចំនួនសម្តែងក្តីកង្វល់ខ្លាចកម្ពុជាជាប់បំណុលគេច្រើន និងខ្លះទៀត បានលើកឡើងថា រាជរដ្ឋាភិបាលអសមត្ថភាពមិនមានថវិកាជា​តិសម្រាប់កសាងផ្លូវជាដើម។

ឆ្លើយតបក្តីកង្វល់ និងការលើកឡើងទាំងនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាមិនមែនមិនមានថវិកាសម្រាប់សាងសង់ផ្លូវនោះទេ។ ប៉ុន្តែថវិកាជាតិ គឺទុកសម្រាប់សម្រាប់បំពេញតម្រូវការផ្សេងៗទៀត ដូចជាការការផ្តល់ប្រាក់ខែសម្រាប់មន្ត្រីរាជការ សម្រាប់ការអភិវឌ្ឍន៍លើវិស័យការពារជាតិ វិស័យអប់រំ វិស័យសុខាភិបាលជាដើម។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ការខ្ចីលុយគេនេះទៀតសោត គឺរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងយ៉ាងច្បាស់លាស់ ពោលមិនឱ្យប្រាក់កម្ចីឡើង​លើសពី២១ភាគរយនៃផលិតផលសរុបរបស់កម្ពុជានោះឡើ​យ។

លោក ស៊ុន ចាន់ថុល បញ្ជាក់យ៉ាងដូច្នេះ «យើងខ្ចីលុយមែន ប៉ុន្តែយើងការពារគ្រប់គ្រងប្រាក់កម្ចីនេះបានល្អណាស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកគ្រប់គ្រង​បានណែនល្អណាស់ សព្វថ្ងៃនេះអត្រាប្រាក់កម្ចីលើផលិ​តផលក្នុងស្រុកសរុបរបស់យើង មានតែ២១ភាគរយទេ។ បើយើងចែកប្រាក់កម្ចីដែលយើងខ្ចីគេនេះ ជាមួយផលិតផលសរុបក្នុងស្រុករបស់យើងគឺ២១ភាគរយ ប្រទេសច្រើនណាស់ក្នុងពិភពលោក ដែលអត្រាប្រាក់កម្ចីនេះ ប្រៀបធៀបផលិតផលក្នុងស្រុកសរុបរបស់គេ សុទ្ធតែ ១០០ភាគរយ ២០០ភាគរយ»។

លោក ស៊ុន ចានថុល បន្ថែមថា «កម្ពុជានៅតែ២១ភាគរយទេ ដូច្នេះកម្ពុជាមានឱកាស និងលទ្ធភាពអាចខ្ចីថែមទៀត ដើម្បីមកកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក ភ្លើង ។ល។ និង។ល។ នេះឯង។ មិនមែនខ្ចីមកសម្រាប់ទទួលទានទេណា មិនមែនខ្ចីមកទិញខោអាវស្លៀកពាក់ ទិញឡានជិះទេណា ខ្ចីមកកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីយើងទាក់ទាញអ្នកវិនិយោគបង្កើតការងារឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើ។ ខ្ចីមកចាយអត់ល្អទេ ខុសហើយអាហ្នឹង ប៉ុន្តែខ្ចីដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើនអត់បញ្ហាទេ»។

លោក ស៊ុន ចាន់ថុល ក៏បានប្រៀបធៀបផងដែរពីផលចំណេញរវាងការខ្ចីលុយប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍មកសង់ផ្លូវ ជាមួយការមិនខ្ចីលុយមកសង់ផ្លូវ ហើយទុកឱ្យផ្លូវកម្ពុជាស្ថិតក្នុងស្ថានភាពពិបា​ក​នោះ។

លោក ស៊ុន ចាន់ថុល បានអះអាងថា ការខ្ចីលុយមកសង់ផ្លូវ និងស្ពាន គឺមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ច៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com