ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

រថយន្តផ្ទុកកុងតឺន័រ ពន្លះជាមួយរថយន្តបែន ក្រឡាប់បះជើងនៅលើផ្លូវជាតិលេខ៤ បង្កការកកស្ទះទាំងព្រឹក….

កោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តផ្ទុកកុងតីន័រ បុកជាមួយរថយន្តបែន បណ្តាលឲ្យក្រឡាប់ពេញផ្លុវ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី​៣​១ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​ ១៤៩-១៥០ ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល​ ខេត្តកោះកុង ជាប់ព្រំប្រទល់ម្ខាងផ្លូវជាមួយ ស្រុកកំពង់សីលា ខេត្តព្រះ​សី​ហ​នុ​។

ប្រភពបានឲ្យដឹងថា រថយន្តផ្ទុកកុងតឺន័រ ម៉ាកFuso ក្បាលពណ៌ត្រួយចេក របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ពាក់ស្លាកលេខ ភ្នំេញ 3E-4842 មានទិសដៅពីខេត្តព្រះសីហនុ​ឆ្ពោះទៅភ្នំពេញ អ្នកបើក​ប​រឈ្មោះ សឿន រស្មី ភេទប្រុស អាយុ 27ឆ្នាំ រស់នៅភូមិតាំងធ្នង់ សង្កាត់សំរោងក្រោម ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុរថយន្តផ្ទុកកុងតឺន័រ បានឡើងវ៉ារថយន្តមួ​យ​គ្រឿងផ្សេងទៀត ក្នុងស្ថានភាពផ្លូវកោងក៏ជ្រុលទៅបុកប៉ះនឹង រថយន្តបែនម៉ាកហុីណូ ក្បាលព៌ណ​ស​ ពាក់ស្លាកលេខ ភ្នំពេញ 3E-1712 ក្នុងទិសដៅបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ កន សាវាត ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិទូល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

បើតាមសមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះមិនមាន មនុស្សគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ក្នុងនោះរថយន្តកុងតឺន័របានក្រឡាប់លើទ្រូងផ្លូវ ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ សហការជាមួយនគរបាលរបស់ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ការពារកន្លែងកើតហេតុនិង ជួយសម្រួលចរាចរណ៍៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com