ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ចាត់តំណាងចុះសួរសុខទុក្ខអ្នករងគ្រោះថ្នាក់ចរាចរណ៍៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត…

ជាមួយនឹងការចុះសួរសុខទុក្ខនេះ លោកស្រី ដួង វណ្ណា ក៏បាននាំយកថវិការបស់ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រួមនឹងថវិកាសប្បុរសធម៌របស់លោកឧកញ៉ា ផែ ហុកឈួន និងលោកស្រីឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ទៅឧបត្ថម្ភដល់ជនរងគ្រោះ ផ្ទាល់ដៃផងដែរ។

ជនរងគ្រោះដែលត្រូវបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកកម្មករ នៅខេត្តស្វាយរៀង ទាំង៥នាក់នោះរួមមាន៖

*ទី១៖ លោក ឆោម យ៉ា អាយុ៣២ឆ្នាំ រស់នៅភូមិស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី២៖ លោកស្រី សូ សាវឿន អាយុ៣០ឆ្នាំ រស់នៅភូមិស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី៣៖ លោកស្រី សយ វាសនា អាយុ៣១ឆ្នាំ រស់នៅភូមិជំរ៉ៅ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី៤៖ លោកស្រី ភុន រចនា អាយុន៣០ឆ្នាំ រស់នៅភូមិស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី៥៖ លោកស្រី សុខ នី អាយុ៣២ឆ្នាំ រស់នៅភូមិខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ការព្យាបាលនេះ មានការជួយសម្របសម្រួល និងមានកិច្ចសហការពីសំណាក់ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយគ្រូពេទ្យឯកទេស និងគ្រូពេទ្យដទៃទៀត បានជំរុញឲ្យការព្យាបាលនេះទទួលបានជោគជ័យ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់បំផុត។

ក្នុងនាមឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង សូមថ្លែងអំណរគុណដល់ អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត លោកអភិបាល អភិបាលរង ខេត្តស្វាយរៀង សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានខិតខំខ្នះខ្នែង សម្របសម្រួលក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះបានទាន់ពេលវេលា។

លោកស្រី ក៏បានជូនពរឲ្យអ្នកជំងឺទាំងអស់ឆាប់បានជាសះស្បើយពីជំងឺ និងឆាប់បានត្រលប់ចូលបម្រើការងារជាធម្មតាវិញ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ (ដឹកមាន់) និងរថយន្តដឹកកម្មករ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៤៣នាក់ ក្នុងនោះរបួសធ្ងន់១៥នាក់ របួសស្រាល២៨នាក់៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com