ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

អាជ្ញាធរ បន្តចាត់វិធានការក្ដៅ បង្ក្រាបល្បែងភ្នាល់បាល់តាមអ៉ីនធឺណេត នៅខណ្ឌឫស្សីកែវ….

ការបង្ក្រាបល្បែងភ្នាល់ចាក់បាល់តាមអ៉ីនធឺណេតនេះ ធ្វើឡើងនៅចំណុចផ្ទះលេខ៨២J ផ្លូវកាំកូស៉ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំផ្ទាល់ដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងមានការចូលរួមពីលោក អ៉ីវ ឈុនផេង អធិការរងខណ្ឌ តំណាងលោក គល់ យី អធិការខណ្ឌ លោកនាយប៉ុស្ដិ៍ទួលសង្កែទី២ អាជ្ញាធរភូមិ-សង្កាត់ កម្លាំងនគរបាល ប្រជាការពារ ជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំ​ពេ​ញ។

បើតាមការអះអាងពីលោក ជា ពិសី ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់ចាក់បាល់តាមអ៉ីនធឺណេតនេះ ក្រៅពីឃាត់ខ្លួនអ្នកលេងម្នាក់ និងបុគ្គលិក៣នាក់ផ្សេងទៀត មកធ្វើការអប់រំនៅអធិការដ្ឋានខណ្ឌ ដោយស​ម្រេចបិទទ្វារទីតាំងចោលទាំងស្រុង។ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានដកហូតវត្ថុតាងសំខាន់ៗ ជាច្រើនរួមមាន៖ ទូរដែក០១គ្រឿង, កុំព្យូទ័រ (ម៉ូនីធើ២០គ្រឿង, ស៉ីពីយូ១៨គ្រឿង) ម៉ាស៉ីនព្រីនធើ ០៣គ្រឿង, ទូរទឹកកក០១គ្រឿង ម៉ាស៉ីនទឹកក្ដៅទឹកត្រជាក់០១គ្រឿង, ទូរទស្សន៍០៦គ្រឿង, កង្ហារ០៥គ្រឿង, បុងបាល់ជាច្រើន និងថវិកា ចំនួន៣៩១ដុល្លាសហរដ្ឋអាមេរិក និង២,៣៧៨,៥០០រៀល។

សូមជម្រាបថា អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ក៏បានចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រី និងហ្គេមពុងបៀ ខុសច្បាប់មួយកន្លែងផងដែរ ស្ថិតនៅក្រុមទី​១​០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ដោយដកហូតបានទូរហ្គេមបាញ់ត្រី និងទូរហ្គេមពុងបៀ ចំនួន០៨គ្រឿង និងឃាត់ខ្លួនមនុស្ស៤នាក់ ដើម្បីយកមកធ្វើការអប់រំ។

ជាមួយវិធានការក្ដៅរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ ប្រជាពលរដ្ឋបានសម្ដែងនូវការអបអរសាទរយ៉ាងខ្លាំង និងសំណូមពរឲ្យលោក ជា ពិសី អភិបាលខណ្ឌ ជួយចាត់វិធានការបង្ក្រាបទីតាំងហ្គេ​មបាញ់ត្រី១កន្លែងទៀត កំពុងបើកដំណើរការទទួលភ្ញៀវដោយមានម្ចាស់ឈ្មោះ យាយម៉ៅ។

ទីតាំងនេះ ស្ថិតនៅក្បែរផ្លូវជាតិលេខ៥ គឺនៅទល់មុខស្ថានីយ៍ទូរទស្ស CTN មានផ្លូវបេតុងច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ (ហៅផ្សារឆេកូ) ដែលចូលទៅប្រហែល២០ ឬ៣០ម៉ែត្រប៉ុណ្ណោះ និងឃើញនៅខាងស្ដាំដៃ មានច្រកឌឿងហែមមួយ និងមានសញ្ញាសម្គាល់បាញ់ថ្នាំពណ៌ក្រហមលេខ៦៨ ជាផ្លូវរួមតូចចង្អៀត តែបើចូលទៅប្រហែល២០ម៉ែត្រតាមច្រកនេះ និងឃើញនៅខាងស្ដាំដៃ ពោលស្ថិតនៅខាងកើតជាប់ផ្សារគីឡូម៉ែត្រលេខ​៦តែម្ដង និងមានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពនៅផ្លូវ បើទោះបីជាបិទទ្វារ ប៉ុន្តែមានភ្ញៀវកំពុងលេងយ៉ាងស្ងាត់ស្ងៀមនៅខាងក្នុង ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com