កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតព្រឹកថ្ងៃសុក្រ ៦ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិ បាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី១៧ ។
នៅក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអ យ្យការអមសាលាដំបូងខេត្ត តំណាងយោធភូមិភាគ៣ មេបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ ទីបញ្ជាការ ជួរមុខ នាយកដ្ឋាននគរបាលព្រំដែនទឹក នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិ បាលនៃគណៈអភិបាលក្រុង ស្រុក នាយកទីចាត់ការ និងប្រធានអ ង្គភាពចំណុះសាលាខេត្តសរុបចំនួន ៩១នាក់ ។