ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ប្តីដកកាំភ្លើងបាញ់រះលើប្រពន្ធជាច្រើនគ្រាប់ ត្រូវ ៤គ្រាប់រងរបួសធ្ងន់ ក្នុងហាងផឹកសុី សមត្ថកិច្ចដេញតាមចាប់ជនដៃដល់បានទាំងកណ្តាលយប់ …

រាជធានីភ្នំពេញ ៖ ហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់មួយបានកើតឡើងនៅកន្លែងផឹកស៊ីមួយកន្លែង ដែលមាន បុរសម្នាក់ដែលជា ប្ដីបានដកកាំភ្លើងបាញ់រះមកលើប្រពន្ធខ្លួនឯង​ ជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ចំណុចហាងទីរ៉ានី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសជាប្ដី បានបើករថយន្តហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6753 មកចូលផឹកស៊ីក្នុងហាង ស្រាប់តែពេលនោះ ក៏លេចមុខប្រពន្ធរបស់គាត់ជិះម៉ូតូកូនទាមកដែរ។ មួយសន្ទុះក្រោយមក មិនដឹងជាមានរឿងអ្វីឡើយ ក៏បុរសជាប្ដីនោះខឹងក៏បាន ដកភ្លើងម៉ាក K59​មួយដើម បាញ់រះមកលើប្រពន្ធនោះ ចំនួន៧គ្រាប់ ត្រូវប្រពន្ធ ៤គ្រាប់ បណ្តាលអោយដេកដួលនៅក្នុងថ្លុកឈាមតែម្តង ។ ហើយភ្លាមៗនោះ បុរសជាប្ដីក៏បានបើករថយន្តចាកចេញពីកន្លែងកើតហេតុដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ហើយ យសមត្ថកិច្ចអន្តរាគមន៍ខណ្ឌសែនសុខ ក៏បានជិះម៉ូតូ ដេញតាមរហូត ទាល់តែកាក់រថយន្តអោយឈប់ ។ ដោយសមត្ថកិច្ចកាត់រថយន្តបានហើយ ដោយស្ថានភាពមិនល្អ ព្រោះ បុរសនោះមានអាវុធនៅក្នុងដៃ សមត្ថកិច្ចក៏ត្រៀម អាវុធជាច្រើនវិញផង ក្នុងការអន្តរាគមន៍ឃាត់បុរសនោះ ។ មួយសន្ទុះក្រោយមក បុរសដែលបានដកកាំភ្លើងបាញ់រះមកលើប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់នោះ ក៏បានព្រមបើកទ្វារថយន្តចេញមកក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន វាយខ្នោះតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនដៃដល់ ជាប្តីខាងលើ មានឈ្មោះ ឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរជាយោធានៅភូមិភាគ៥ ឋានៈពលបាលឯក ប្រើប្រាស់កាំភ្លើងមឫកK59 រីឯនារីរងគ្រោះជាប្រពន្ធមានឈ្មោះ ជា គីមឡាង អាយុ២៩ឆ្នាំ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។

បច្ចុប្បន្នជនដៃដល់ ត្រូវសមត្ដកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com